ខេត្តកែប៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់កាគណបក្សប្រជាជនកម្ពុជាខេត្តកែប បានរៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុងស្រុក និងឃុំសង្កាត់ ភូមិទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សខេត្តកែប ក្នុងគោលបំណងដើម្បីក្តាប់អោយបាននូវសុខទុក្ខរបស់បងប្អូនយុវជនគណបក្សគ្រប់ជាន់ថ្នាក់ និងស្វែករកពីបញ្ហាប្រឈមផ្សេងៗ ដែលកើតមានឡើងនៅមូលដ្ឋាន ។
ឯកឧត្តមប្រធានគណបក្សប្រជាជនម្ពុជាខេត្តកែប បានមានប្រសាសន៍ទៅកាន់បងប្អូនយុវជនយើងថា មានតែគណបក្សប្រជាជនមួយទេដែលអាចជួយបងប្អូន ប្រជាជនកម្ពុជា ប្រទេសកម្ពុជាអោយមានសន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ ។ ក្នុងនាមជាយុវជនត្រូវតែខិតខំ ព្រោះយុវជនជាទំពាំងស្នងឬស្សី ត្រូវតែបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា និងមានលេខរៀងទី២០ ដើម្បីឈានឆ្ពោះទៅភាពជោគជ័យការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ២៩ កក្តដា ២០១៨ ខាងមុខនេះ ៕