ចុះ​ជួបសាក​សួរ​សុខទុក្ខ​សកម្មជន​បក្ស​ និង​​​ក្រុម​ការងារគណបក្ស​នៅ​មូលដ្ឋាន​ ភូមិ​ព្រៃ​តាកុយ


នាព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​ព្រៃ​តាកុយ​ ស្រុកដំណាក់ចង្អើរ​ ខេត្ត​កែប​ ឯកឧត្តម​ សឹម​ ណា​រ៉ា​ និង​លោក​ សោម​ ពិសិដ្ឋ​ ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្សប្រជាជនកម្ពុជា​ខេត្ត​កែប​ បានបន្ត​​ចុះ​ជួបសាក​សួរ​សុខទុក្ខ​សកម្មជន​បក្ស​និង​​​ក្រុម​ការងារគណបក្ស​នៅ​មូលដ្ឋាន​​​ដើម្បី​ដាក់​វិធានការណ៍ទិសដៅ​​ការងារមួយ​ចំនួន​អោយ​​អនុវត្តត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ ព្រម​ទាំង​ចុះ​ពិនិត្យ​ជាក់​ស្ដែង​​មើល​ទីតាំង​កែ​លម្អ​ផ្លាក​គណបក្សប្រជាជនកម្ពុជា​តាម​ដងផ្លូវ​សាធារណៈ​មួយ​ចំនួន​ទៀត​ ។ បន្តមក​​លោក​ សោម​ ពិសិដ្ឋ​ និង​ក្រុម​ការងារ​បានបន្ត​អញ្ជើញ​ចូលរួម​ប្រ​គេនទាន​វស្សា​ បច្ច័យ​ តេយ្យ​វត្ថុ​ដល់​វត្ត​ព្រៃ​តាកុយ​ដើម្បី​ចូល​វស្សា​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ។

ជា​ចុងក្រោយ​លោក​ សោម​ ពិសិដ្ឋ​ បាន​ផ្តាំ​ផ្ញើ​ប្រគេន​ដល់​ព្រះ​សង្ឃ​ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំង​អស់​សូម​អញ្ចើញ​ទៅ​បោះឆ្នោត​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ទាំង​អស់​គ្នា​ ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លេខ​រៀង​ទី​២០​ ដែល​មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា​ដើម្បី​កម្ពុជា​ទទួល​បាន​នូវ​សុខសន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ និង​អភិវឌ្ឍន៍​នៅ​គ្រប់​ទីកន្លែង​ជា​បន្ត​ទៀត​​៕