ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានរៀបចំកិច្ចប្រជុំក្រុមការងារគ្រប់ថ្នាក់ទូទាំងខេត្ត ដើម្បីត្រួតពិនិត្យសកម្មភាព និងលទ្ធផលការងាររបស់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្ដាលចុះជួយខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្ដាល និងថ្នាក់ខេត្តចុះជួយក្រុង ស្រុក ឃុំ សង្កាត់ ភូមិទូទាំងខេត្តកែបសរុបចំនួន ៤៦២រូប៕