កិច្ចប្រជុំបូកសរុបការងារ យុវជនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០១៦ និងដាក់ទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៧


ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តកែប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០១៦ និងដាក់ទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៧។
ឯកឧត្តម ក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា ៖ប្រជាជនកម្ពុជាយើងភាគច្រើនលើសលុបបានទទួលស្គាល់ថា ប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែអ្វីដែលត្រូវធ្វើអោយបានកាន់តែល្អប្រសើរបន្ថែមទៀតនោះ គឺកាត់បន្ថយអោយបានជាអតិបរិមារនូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខិតខំផ្តល់សេវាផ្សេងៗជូនប្រជាជនប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងលឿនរហ័សទាន់ចិត្ត៕

6

5

4

one

3

2