ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំថ្មីឆ្នាំសកល ២០១៧


ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តកែប ដោយស្ថិតនៅក្រោមការដឹកនាំតាមនយោបាយឈ្នះៗ ការអភិវឌ្ឍលើគ្រប់វិស័យបានកកើត និងរីកចម្រើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងនៅក្នុងខេត្តកែប ដែលជាខេត្តតំបន់ទេសចរណ៍ធម្មជាតិ នាបំណាច់ឆ្នាំចាស់២០១៦ ឈានចូលឆ្នាំសកលថ្មី២០១៧ នេះថ្នាក់ដឹកនាំខេត្ត បានរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ដោយមានព្រឹត្តិការណ៍ជាច្រើនដូចជា៖
– ប្រណាំងទូកផ្កាចារសមុទ្រ
– បង្ហូតខ្លែង
– បង្ហោះគោម
– បាញ់កាំជ្រួច
– និងការប្រគុំតន្រ្តី
ក្នុងអំឡុងពេលតាំងពិព័រណ៍ពាណិជ្ជកម្ម ដែលមានរយៈពេល ៣ថ្ងៃគឺ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៦ នេះមានការដាក់តាំងលក់នូវផលិតផលគ្រប់ប្រភេទ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៦ ចូលឆ្នាំ២០១៧៕

1

2

5

3

4