ការងារចុះជួបសកម្មជនគណបក្សមូលដ្ឋាននៅតែបន្ត ជាក់ស្ដែងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារថ្នាក់ខេត្តចុះជួយភូមិទូលស្រងាំ និងភូមិអង្កោល សមាជិកគណៈកម្មាធិការបក្សស្រុក សមាជិក សមាជិការ ក្រុមប្រឹក្សាឃុំអង្កោល អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រធាន អនុប្រធាន សាខាបក្សចំនួនពីរ គឺភូមិទូលស្រងាំ និងភូមិអង្កោល ដើម្បីពិនិត្យនិងជម្រុញសមាជិកបក្សអោយមកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាមុនថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ស្ថិតនៅស្នាក់ការគណបក្សឃុំអង្កោល ស្រុកដំណាក់ចង្អើរ៕