សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្តកែប។ ជាក់ស្តែង នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប ព្រមទាំងក្រុមការងារ អញ្ជើញចុះមកសួរសុខទុក្ខ ស្វែងយល់ពីទុក្ខលំបាក ជីវភាពរស់នៅ នឹងពិនិត្យមើលផលដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិទូលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។