មិទ្ទិញខួបអនុស្សាវរីយ៍លើកទី៣៨ទិវាបុណ្យជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០១៧ នៅខេត្តកែប


ខេត្តកែប ប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៣៨ទិវាបុណ្យជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០១៧ នៅខេត្តកែប។
ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាបុណ្យជ័យជំនះ ៧មករា១៩៧៩.៧មករា២០១៧ នៅសួនច្បារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកែប នាព្រឹកថៃ្ងទី០៧ ខែមករា ឆ្នាំ២០១៧ នៅខេត្តកែប ដោយមានការចូលរួមពី ឯកឧត្តម ងួន បៀន តំណាងរាស្រ្តមណ្ឌលខេត្តកែប លោកជំទាវ ជិន សុងីម សមាជិកព្រឹទ្ធសភា ឯកឧត្តមលោកជំទាវសមាជិកសមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន ១.៧០០នាក់។
ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកែប បានគូសបញ្ជាក់ថា៖ ៧មករាជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសំលាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក ។ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបាន សម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូរធា និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។ ឯកឧត្តមបាន បញ្ជាក់ទៀតថា៖ថៃ្ងជ័យជំនៈ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។ តំណាងអោយសមាជិកសមាជិកាអង្គមិទ្ទិញបានឡើងប្តេជ្ញាចិត្តដោយបានគូសបញ្ជាក់ថា៖ យើងទាំងអស់គ្នាត្រូវរួមសាគ្គីគ្នា ការពារអោយបានរឹងម៉ាំស្ថិតស្ថេរ និងរីកចម្រើនថែមទៀតនៅសមិទ្ធិផល ៧មករា ,ប្តេជ្ញាបន្តអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកា លទី៥នៃ រដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ,ប្តេជ្ញាប្រឆាំងដាច់ខាតអ្នក ប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល , ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ , មានសម្តេច ហ៊ុន សែន ទើបមានការបង្រួមបង្រួមជាតិ និងសុខសន្តិភាព។ នៅចុងបញ្ចប់គណៈអធិបតី និងសមាជិកអង្គមិទិ្ទញ បានបង្ហោះប៉ោងប៉ោង ដើម្បីអបអរទិវាជ័យជំនះ៧ មករានេះផងដែរ ៕

1 2 3 4 5 6 7 8 9 10 11