ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នេះ លោក សោម ពិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិកក្រុមកាងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប បានចូលរួមសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងអាណាព្យាបាលសិស្សនៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីជំរុញក្មួយៗឲ្យទៅសិក្សា និងជំរុញអាណាព្យាបាលឲ្យបញ្ជូនកូនទៅសាលារៀនក្នុងឆ្នាំសិក្សា២០១៦-២០១៧ និងជម្រុញអោយចុះឈ្មោះបោះឆ្នោតអោយបានទាំងអស់គ្នា ។
ក្នុងឱកាសនោះក្រុមការងារបានផ្ដល់សម្ភារៈសិក្សាមួយចំនួនដូចជា៖ អាវយឺតគណបក្ស សៀវភៅ បិច ខ្មៅដៃ ព្រមទាំងជូនថវិកាទៅក្មួយៗសិស្សសាលានិងអាណាព្យាបាលជាអ្នកចូលរួមចំនួនជាង៣០០នាក់ ផងដែរ ៕