kep admim | មិថុនា ១, ២០១៧ ១០:៥៩ ព្រឹក





ខេត្តកែប៖ ព្រឹកថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត យុវជនខេត្តកែបប្រមាណ ៣២៧នាក់ បានចូលរួមស្តាប់បទឧទ្ទេសនាមស្តីពី ការប្រើប្រាស់បណ្តាញសង្គមហ្វេសបុក គុណវិបត្តិនៃការផ្លាស់ប្តូរ និងការធ្វើបដិវត្តន៍ពណ៌ ។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព​ លោក សោម ពិសិដ្ឋ ប្រធានគណៈឃោសនាអប់រំនៃគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប ។

ចុងបញ្ចប់នៃកម្មវិធីយុវជនទាំងអស់បានប្តេជ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសអោយរីកចម្រើនបន្តទៀត ។ ហើយក្នុងឱកាសនោះលោក សោម ពិសិដ្ឋ ក៏បានចែកជូននូវអាវមួកសញ្ញាគណបក្សដើម្បីចូលរួមដង្ហែរក្បួនបិទយុទ្ធនាការខាងមុខនេះផងដែរ ៕

1

2

3

4

5

6






គេហទំព័រ : www.kep.org.kh

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប