ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៤​ នៅខេត្តកែប

kep admim | មិថុនា ៣, ២០១៧ ១០:៤៣ ព្រឹក





ខេត្តកែប ៖ ក្នុង​ថ្ងៃ​ដង្ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃទី​០២ ​ខែមិថុនា ឆ្នាំ​២០១៧ ដែល​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ឃោសនា​រក​សម្លេង​គាំទ្រ គេ​សង្កេតឃើញ​មាន​អ្នកចូលរួម​គាំទ្រ ហាក់​មាន​សន្ទុះ​ខ្លាំងក្លា ស្ទើ​ស្មាន​មិន​ដល់​។​ បើតាម​ការ​ស្ទាបស្ទង់​តួលេខ​ក្នុងពេល​ដង្ហែ​ក្បួន​ក្នុង​អំឡុង​ពេល​បញ្ចប់​យុទ្ធនាការ​ឃោសនា​ក្នុង​ទឹកដី​ខេត្ត​កែប​នេះ​គឺមាន​មនុស្ស​ចូលរួម​គាំទ្រ​រហូតដល់​ជិត១០,០០០​នាក់​។​ ក្នុង​ព្រឹក​នេះដែរ ក៏​មាន​វត្តមាន ឯកឧត្តម ​បណ្ឌិត ចម ប្រសិទ្ធ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​កែប និង​ឯកឧត្តម កែ​ន សត្ថា ប្រធាន​គណៈកម្មាធិកា​គ​ណ​បក្ស​ប្រជាជន​ខេត្ត​កែប រួម​ជាមួយ​ក្រុមការងា​រ​គណបក្ស​ប្រជាជន​គ្រប់​មូលដ្ឋាន​ផងដែរ​។​

ការចូលរួម​គាំទ្រ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលប់​នេះ ផ្តើមចេញ​ពី​ស្រទាប់​យុវជន យុវនារី ពិសេស​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​នៃ​តំបន់​ខេត្ត​កែប​ទាំងមូល ដែល​ពួកគាត់​តែងតែ​មាន​ជំនឿរ​យ៉ាង​មុតមាំ លើ​ការដឹកនាំ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជានិច្ចកាល​បាន​ជួយ​អភិវឌ្ឍន៍​ឃុំ សង្កាត់​របស់​ពួកគាត់​ឲ្យមាន​ភាព​រីកចម្រើន ពិសេស​រក្សាសុខ សន្តិភាព ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។ ​ក្រៅពីនោះ ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន​តែង​យកចិត្តទុកដាក់ ចុះ​តាម​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​ជាមួយនឹង​ការ​ដង្ហែ​ក្បួន​ឃោសនា​នេះដែរ នៅតាម​ដងផ្លូវ​ និង​តាម​មុខ​គេហដ្ឋាន​នានា ប្រជាពលរដ្ឋ​ក៏​បាន​ឈរ​កាន់​ទង់ជាតិ​និង​ទង់បក្ស​ប្រជាជន ដើម្បី​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​។ ក្រោម​សម្រែក​ជ័យ​ឃោស អបអរសាទរ​ចំពោះ​ដំណើរ​ដង្ហែ​ក្បួន​ឃោសនា របស់​គណបក្ស​ប្រជាជន ក្នុង​ទឹកមុខ​ញញឹម សប្បាយរីករាយ​ផងដែរ​។ ​នេះ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យឃើញ​នូវ​ការពេញចិត្ត​និង​ការគាំទ្រ​ដ៏​ពេញទំហឹង​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស ដោយ​ពួក​គាត់​យល់​ច្បាស់​ពី​សមត្ថភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គុណធម៌​របស់​បក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​។​

​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លើ​គ្រឹះ​ដ៏​រឹងមាំ​និង​អនុវត្ត​តាម​គោលការណ៍​ច្បាស់លាស់ ប្រកបដោយ​ប្រសិទ្ធភាព​នោះ ទើប​ធ្វើឲ្យ​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​តំបន់​បែបនេះ​។​

​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន គឺ​រក្សាបាន​នូវ​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​៕

1 2 3 4 5






គេហទំព័រ : www.kep.org.kh

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប